FTV (Four-Television)

Monday, August 24, 2015

Tagged Under: , , ,

វិធីកម្ចាត់​គ្រួស​ក្នុង​តម្រងនោម​​យ៉ាងមាន​ប្រសិទ្ធិភាពតាមបែបធម្មជាតិ - Methods of destroying kidney stone

Share

វិធីកម្ចាត់​គ្រួស​ក្នុង​តម្រងនោម​​យ៉ាងមាន​ប្រសិទ្ធិភាពតាមបែបធម្មជាតិ - Methods of destroying kidney stone


       គ្រួស​ក្នុងតម្រងនោម ត្រូវបាន​កើត​ឡើងដោយសារតែ​ទឹក​ និងទាំង​អាហារ​ដែល​យើង​បរិភោគ​រាល់ថ្ងៃ ហើយ​ប្រសិនបើ​សិនបើ​យើងគ្រប់គ្នា​មិន​យកចិត្ត​ទុកដាក់នោះទេ​វានឹងបង្ក​ឲ្យមាន​ផលលំបាក​ទៅថ្ងៃក្រោយ។ ខាងក្រោមនេះ គឺជា​រូបមន្ដពីរយ៉ាង​ដែល​អាច​ជួយកកម្ចាត់គ្រួស​ក្នុងតម្រងនោម​យ៉ាង​មានប្រសិទ្ធិភាព។

+ រូបមន្ដទី១
- ផ្លែឪឡឹក ១០ កីឡូក្រាម
- ផ្លែក្រូចឆ្មា ១ គីឡូក្រាម
វិធីធ្វើ
       ជាដំបូងអ្នកត្រូវកាត់​ឪឡឹក​ជាបំណែកតូចៗ​ (បោះសំបកចោល)។ ដាក់ចូល​ទៅក្នុងកែវ​ដែលអាច​ផ្ទុក​ចំណុះវា​បានច្រើន បន្ទាប់មក​បន្ថែមក្រូចឆ្មាចូល (ក្រូចឆ្មា​ត្រូវ​ចិត​ជាបន្ទះ​ស្ដើងៗ​ទាំង​សំបក)។ រួច​កិន ឬក្រឡុកឲ្យ​ក្លាយ​ជាល្បាយ ហើយអ្នកគួរតែអាចទទួលបាន​​ល្បាយនេះប្រហែលជា ៥ លីត្រ។
វិធី​​ប្រើប្រាស់
       អ្នកគួរតែទទួលទាន​ទឹកឱសថធម្មជាតិ​នេះ​ទាំងអស់ អ្នក​នឹងទទួលបាន​លទ្ធផលក្នុងរយៈ​ពេល ១២ ម៉ោង។

+ រូបមន្ដទី២
- ស្រូវសាលី ៥ ស្លាបព្រាបាយ
- ទឹក ១​ លីត្រ
វិធីធ្វើ
       ដាក់ទឹកចូល​ទៅក្នុងឆ្នាំងមួយ ហើយដាក់វា​នៅ​​លើភ្លើង។ នៅពេលដែល​ទឹកចាប់ផ្ដើមក្ដៅ​ខ្លាំង ត្រូវបន្ថែម​ស្រូវសាលី​ដាក់ចូលទៅក្នុងទឹកនោះ រួចធ្វើការចំអិនវា​ក្នុងរយៈពេល ៧ នាទី ឬច្រើន​ជាងនេះ​រហូតទឹក​ចំណុះ ១ លីត្រ​រីងនៅ​សល់តែ ៨០០ មីលីលីត្រ។
វិធីប្រើប្រាស់
       អ្នកត្រូវទទួលទានទឹកឱសថ​នេះ ពាក់កណ្ដាល​នៅ​ពេលព្រឹក និង​ពាក់កណ្ដាលទៀត​នៅពេលល្ងាច។ អ្នកត្រូវទទួលទាន​ទឹកនេះ ឲ្យបានទៀងទាត់​សម្រាប់រយៈ​ពេល ៧ ថ្ងៃ ហើយ​បន្ទាប់​មកអ្នក​ក៏ត្រូវផ្អាក​ទទួលទាន​ទឹកនេះ​​ឲ្យបាន ៧​ថ្ងៃដែរ។
បញ្ជាក់៖អ្នកត្រូវ​ធ្វើបែបនេះ​ឲ្យបាន ៣ ដង មានន័យ​ថា (ពេលដែល​អ្នកទទួលទាន​ទឹកឱសថ​នេះ បាន​គ្រប់ ៧ថ្ងៃ អ្នត្រូវផ្អាក​ទទួលទាន​ឲ្យបាន​គ្រប់ ៧ថ្ងៃ​វិញ រួច​ចាប់ផ្ដើម​អនុវត្តបន្តទៀត )៕  


0 comments:

Post a Comment

Four-TV