Showing posts with label News. Show all posts
Showing posts with label News. Show all posts

Tuesday, December 22, 2015

មិនគួរឲ្យជឿ! ពងដាយណូស័រមានអាយុ១០០លានឆ្នាំមុន បានញាស់នៅក្នុងសារមន្ទីរនៃប្រទេសអាល្លឺម៉ង់ - Germany's Museum of Natural History scientists hatch first dinosaur egg in 100million years

5:55:00 PM Four-Television

មិនគួរឲ្យជឿ! ពងដាយណូស័រមានអាយុ១០០លានឆ្នាំ បានញាស់នៅក្នុងសារមន្ទីរនៃប្រទេសអាល្លឺម៉ង់ - Germany's Museum of Natural History scientists hatch first dinosaur egg in 100million years


ពង​ដាយណូស័រ​មួយ​គ្រាប់​នេះ​ត្រូវ​បាន​គេ​ជឿ​ថា​ គឺ​វា​បាន​ក្លាយ​ជា​ដុំ​ថ្ម​ ហើយ​ត្រូវ​បាន​រក្សាទុក​នៅ​ក្នុង​បន្ទប់​មួយ​ ដែល​មាន​ទីតាំង​នៅ​ជាប់​បន្ទប់​កម្ដៅ​ ក្នុង​សារមន្ទីរ​ Museum ​für ​Naturkunde របស់​​អាល្លឺម៉ង់ ទន្ទឹមគ្នា​នោះ​នៅ​ខណៈ​ពេល​ដែល​ប្រព័ន្ធ​កម្ដៅ​ ជួប​បញ្ហា​កើន​កម្ដៅ​ខ្ពស់​ វា​ហាក់​ដូចជា​បង្ក​ឲ្យ​មាន​ដំណើរការ​នៃ​ការ​ញាស់​ពង​ ដែល​បណ្ដាល​ឲ្យ​ពង​មួយ​នេះ​ញាស់​តែ​ម្ដង។​

ស្របគ្នា​នោះ​លោក​ Gunther Warburg​ ដែល​ជា​អ្នកស្រាវជ្រាវ​ទាក់ទង​នឹង​​ផូស៊ីល​ នៅ​សារមន្ទីរ​ Museum ​für ​Naturkunde ក្នុង​ប្រទេស​អាល្លឺម៉ង់​ បាន​និយាយ​ថា​ "នេះ​គឺជា​ឱកាស​ដ៏​កម្រ​រក​បាន​មួយ​ សម្រាប់​អ្នក​វិទ្យាសាស្ត្រ​។ ​សត្វ​ដាយណូស័រ​ប្រភេទ​ Gasosaurus​ នេះ​ ជា​ប្រភេទ​ពពួក​សត្វ​ស៊ីសាច់​ជា​អាហារ​ ហើយ​វា​មាន​ដើម​កំណើត​នៅ​ប្រទេស​ចិន​”។លោក​សាស្ត្រាចារ្យ​រូប​នេះ​ បាន​បកស្រាយ​ទៀត​ថា​ វា​នៅ​តែ​ជា​អាថ៌កំបាំង​ ព្រោះ​អ្វី​ដែល​យើង​ធ្លាប់​សិក្សា​កន្លង​មក​ គឺ​គ្រាន់តែ​ជា​បំណែក​ឆ្អឹង​ខ្លះ​ៗ​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​ឥឡូវ​នេះ​យើង​រក​បាន​សត្វ​ប្រភេទ​នេះ​ ដែល​នៅ​មាន​ជីវិត​ដើម្បី​យក​មក​សិក្សា​ ដែល​នេះ​ធ្វើឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ដូច​ស្ថិត​នៅ​ក្នុង​ខ្សែភាពយន្ត​ Jurassic Park​ អញ្ចឹង"។​

យ៉ាងណាមិញ​ក៏​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ប្រភេទ​សត្វ​ដ៏​កម្រ​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​ Berlin Zoo​ ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​កន្លែង​ ដែល​មាន​សុវត្ថិភាព​ក្នុង​ការ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ តែ​ទោះបី​ជា​យ៉ាង​នេះ​ក្ដី​ ការ​បែក​ធ្លាយ​ការ​ពិត​មួយ​ចំនួន​ទាក់ទង​នឹង​ដាយណូស័រ​នេះ​ បាន​ធ្វើ​ឲ្យ​សាធារណជន​មាន​ការ​ព្រួយបារម្ភ​ ក្នុង​នោះ​មាន​ដូចជា​ទម្ងន់​ (ប្រហែល​១១​គីឡូក្រាម​) និង​ទំហំ​របស់​វា​ជាដើម​ (កម្ពស់​ជាង​៤១​សង់ទីម៉ែត្រ)៕

SCIENTISTS at Germany's Museum of Natural History in Berlin have hatched the world's first dinosaur egg giving birth to the world's first Jurassic animal in over 100m years. Brought about by a malfunction with the heating system of the Museum für, a Gasosaurus egg dating from the Jurassic period ended up hatching.

The egg which was believed to be petrified, was preserved in a small storage room situated right next to the boiler room. However, when the system started overheating a few weeks ago, it seems to have surprisingly initiated the incubation process, leading the egg to hatch.

Since hatching, the specimen has already been transferred to the Berlin Zoo, where it can be studied in a secure environment. Gunther Warburg, paleobiologist at the museum, said: "This is an incredible opportunity for science. The Gasosaurus is classified as a carnivorous tetanuran dinosaur of the therapod family originating from China.


"It remained a mystery because all we had to study upon were a few remains but now we have a live one. I feel like I'm in Jurassic Park the movie." A few facts have already been made public concerning the creature, including its size and weight. It is said to be 41 centimetres tall with a weight of 11 kg.

Established in 1810, Museum für, is the largest museum of natural history in Germany and its mineral collections date back to the Prussian Academy of 1700. Important historic zoological specimens include those recovered by the German deep-sea Valdiva expedition, the German Southpolar Expedition and the German Sunda Expedition.


Thursday, December 17, 2015

ទាហ៊ានឈុតខ្មៅថៃបានចូលមកកាត់យកសោទ្វារច្រកព្រំដែនប្រាសាទព្រះវិហារនៃប្រទេសកម្ពុជា - Thailand black-uniform soldiers came to cut the locked door of Cambodia's Preah Vihear border 17/12/2015

1:33:00 AM Four-Television

ទាហ៊ានឈុតខ្មៅថៃបានចូលមកកាត់យកសោទ្វារច្រកព្រំដែនប្រាសាទព្រះវិហារនៃប្រទេសកម្ពុជា - Thailand black-uniform soldiers came to cut the locked door of Cambodia's Preah Vihear border 17/12/2015


បើតាមការដឹងពី លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងប្រាប់អង្គភាព Fresh News ថា "នៅវេលាម៉ោងប្រមាណ ១២ៈ៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៧ ខែធ្នូនេះ កម្លាំងទាហានឈុតខ្មៅ, នគរបាល និងជនស៊ីវិលរបស់ថៃ ចំនួន ១៩នាក់បានចូលមកថត និងកាត់យកសោទ្វារដែកច្រកចេញចូលប្រាសាទព្រះវិហារយកចូលទៅក្នុងទឹកដីរបស់ខ្លួន(ប្រទេសថៃ)បាត់ទៅ"។ ភ្លាមៗ នោះយោធាប្រទេសកម្ពុជាដែលប្រចាំការនៅទីនោះបានចេញមកហាមឃាត់ដែរ តែមិនមានប្រសិទ្ធភាពសោះ។

According to know Mr. Siphan spokesman of the Council of Ministers, told the unit Fresh News that "at about 12:30 pm on 17 December this military black-uniform, police and civilians Thailand's 19 came into folders and forfeited locked iron gate gateway Prak Vihear into its territory (Thailand) away." Cambodia's military immediately there came out ban, but not effective.


FTV facebook page: https://www.facebook.com/FTVworlds
Google plus: https://plus.google.com/113526525510308844391/posts
---------------------
More videos: https://www.youtube.com/channel/UCi3Uly_-MSuXxlPfXkRkIjw/videos











Watch: https://youtu.be/1qOo-_OSB-g

Tuesday, August 18, 2015

ផ្ទុះគ្រាប់បែកនៅទីក្រុងបាងកក ប្រទេសថៃ - Thailand bomb

7:34:00 AM Four-Television

ផ្ទុះគ្រាប់បែកនៅទីក្រុងបាងកក ប្រទេសថៃ - Thailand bomb


         កាលពី​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ ២០១៥ វេលា​ម៉ោង ៧ ល្ងាច មានការ​ផ្ទុះ​គ្រាប់បែក​នៅ អេ​រ៉ា​វ៉ាន់ ស្រ៊ី​ន (Erawan Shrine) ទីក្រុង​បាងកក ដែល​ហេតុការណ៍​នេះ​បានធ្វើឱ្យ​មនុស្ស​ស្លាប់​​​យ៉ាង​ហោច​ណាស់​ ១៥ នាក់ និង រង​របួសលើស​ ៨​០​ នាក់​ និង​ រថ​យន្ត​ខូច​ខាត​​ជាង​ ៤០​ គ្រឿង​ ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​ទូទាំងប្រទេស​ថៃ​។​

    អ្នក​ដែល​បាន​នៅក្នុង​ហេតុការណ៍​នេះ​បាន​បញ្ជាក់ថា គ្រាន់តែ​គ្រាប់បែក​ផ្ទុះ​ភ្លាម គេ​ឃើញ​មនុស្ស​ស្លាប់ និង រងរបួស​ដេក​ពេញ​ផ្លូវ​ធ្វើឱ្យ​មនុស្សម្នា​រន្ធត់​យ៉ាងខ្លាំង ព្រោះ​​ហេតុការណ៍​បែបនេះ​មិន​ធ្លាប់បាន​កើតឡើង​ពីមុន​ឡើយ រីឯ​ប៉ូលីស​បានធ្វើ​ការជម្លៀស​ប្រជាជន​ចេញពី​កន្លែងកើតហេតុ ព្រោះ​សង្ស័យ​អាច​នៅមាន​គ្រាប់បែក​នៅសល់​ដែល​មិនទាន់​ផ្ទុះ​ទៀត​៕




Four-TV