វិធីចំរើនព្រះកម្មដ្ឋាន - Meditation
វិធីចំរើនព្រះអានាបាណស្សតិកម្មដ្ឋាន (វិធីតម្កល់ចិត្តចម្រើនឲ្យដឹងអំពីខ្យល់ចេញនិងខ្យល់ចូល)
ការធ្វើកម្មដ្ឋានជាវិធីមួយដែលអាចធ្វើឲ្យចិត្តរបស់មនុស្សស្ងប់ និងអាចឲ្យមនុស្សឈានទៅរកទីស្ថានដ៏ស្ងប់មួយ មិនកើត មិនស្លាប់ នោះគឺឋាននិពា្វន។ យ៉ាងណាមិញ យើងសង្កេតឃើញថាមនុស្សខ្លះធ្វើបុណ្យដើម្បីប្រាថ្នាចង់បានទៅនិពា្វន តែក៏សង្កេតឃើញមួយចំនួនទៀតដែរគឺមិនបានប្រាថ្នាចង់ទៅនិព្វាននោះទេគឺគ្រាន់តែសូមឲ្យរកស៊ីមានបាន សុខសប្បាយតែប៉ុណ្ណោះ។ ដោយឡែកអ្នកដែលប្រាថ្នាចង់ទៅនិពា្វន ខ្លះមិនដឹងពីវិធីធ្វើយ៉ាងណាអាចទៅដល់នោះទេ គឺដឹងត្រឹមតែធ្វើបុណ្យមួយមុខគត់ប៉ុណ្ណោះនឹងអាចទៅដល់ហើយ។ និព្វានជាឋានដែលមនុស្សយើងពិបាកនឹងទៅដល់ណាស់ដរាបណាមនុស្សមិនមានចិត្តស្ងប់ មិនទាន់រំងាប់អស់នូវកិលេស តណ្ហាផ្សេងៗ មែនទែនទៅសូម្បីតែមនុស្សដែលមានចិត្តប្រាថ្នាចង់ទៅនិព្វាននោះ នឹងមិនអាចសម្រេចបានឡើងព្រោះនៅមានចំណង់ក្នុងចិត្ត។ ចង់សំរេចទៅបានលុះត្រាតែធ្វើឲ្យចិត្តស្ងប់តែមួយគត់កុំគិតពីអ្វីផ្សេងឲ្យសោះ ហើយវិធីធ្វើឲ្យចិត្តស្ងប់នេះ គឺការធ្វើសមាធិកម្មដ្ឋាន។
ខាងក្រោមនេះជាវិធីធ្វើកម្មដ្ឋានតម្កល់ចិត្តឲ្យស្ងប់ដឹងអំពីខ្យល់ចេញ និងខ្យល់ចូល ដែលបង្រៀនដោយ ភិក្ខុ កុសៈលៈត្ថេរ ស្ងើន សុកោសល ដែលគង់នៅវត្ដ បទុមសាគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្ដកណ្ដាល ខាងលិចសាលាខេត្តកណ្ដាល។
ភិក្ខុ កុសៈលៈត្ថេរ ស្ងើន សុកោសល
អានាបាណ = អានាបា។
អានាបាណ = (អាន = ខ្យល់ដង្ហើមចេញ) + (អាបាណ = ខ្យល់ដង្ហើមចូល)។
ស្សតិ = ស្មារតី។
កម្មដ្ឋាន = ហេតុជាទីតម្កល់ចំរើនភាវនា។
អានាបាណស្សតិកម្មដ្ឋាន ជាវិធីតាំងស្មារតីរាប់ខ្យល់ចេញចូលជាអារម្មណ៍។
អានាបាណ = (អាន = ខ្យល់ដង្ហើមចេញ) + (អាបាណ = ខ្យល់ដង្ហើមចូល)។
ស្សតិ = ស្មារតី។
កម្មដ្ឋាន = ហេតុជាទីតម្កល់ចំរើនភាវនា។
អានាបាណស្សតិកម្មដ្ឋាន ជាវិធីតាំងស្មារតីរាប់ខ្យល់ចេញចូលជាអារម្មណ៍។
...
អរិយមគ្គអង្គ៨ប្រការ (វិធីសាស្រ្តដ៏ប្រសើរក្នុងការចេញចាក់ទុក្ខ)
អរិយមគ្គអង្គ៨ប្រការ វគ្គទី១ / Download
អរិយមគ្គអង្គ៨ប្រការ វគ្គទី២ / Download
អរិយមគ្គអង្គ៨ប្រការ វគ្គទី៣ / Download
ពន្យល់ពាក្យ
អរិយ = ដ៏ប្រសើរ, ឧត្តុងឧត្ដម។
មគ្គ = មាគ៌ា, ផ្លូវ, វិធីសាស្រ្ត។
...
ភាវនា៤ប្រការ (ការធ្វើឲ្យចម្រើនប្រសើរឡើង បីដូចជាការវឹកហាត់ខ្លួនឯងឲ្យស្ទាត់ជំនាញ)
ការធ្វើភាវនាមាន៤ប្រការមានដូចជា៖
- ភាវនាដោយអត្ថាមិនកន្លងនៃមៈ មានន័យថាការធ្វើឲ្យចម្រើនដោយសេចក្តីមិនផ្លោះរំលងនៃធម៌ទាំងឡាយ ។
- ភាវនាដោយអត្ថាឥន្ទ្រិយទាំងឡាយមានរស់តែមួយ មានន័យថាការធ្វើឥន្ទ្រិយទាំង៥ឲ្យស្មើគ្នា។
- ភាវនាដោយអត្ថានាំមកនូវសេចក្តីព្យាយាមគួរដល់នូវឥន្ទ្រិយនោះ មានន័យថាត្រូវមានសេចក្តីព្យាយាមអំណត់អត់ធ្មត់។
- ភាវនាដោយអត្ថាឧស្សាហ៍សេព មានន័យថាការធ្វើឲ្យចម្រើនដោយសេចក្តីប្រព្រឹត្តិជារើយៗឲ្យទៅជាទំលាប់។
ភាវនា៤ប្រការ វគ្គទី១ / Download
ភាវនា៤ប្រការ វគ្គទី២ / Download
ពន្យល់ពាក្យ
ភាវនា = ការចម្រើន។
ឥន្រ្ទិយ = ភាវៈជាធំ។
...
វិធីចំរើនអសុភកម្មដ្ឋាន (វិធីតម្កល់ចិត្តចម្រើនឲ្យដឹងអំពីសាកសព)
អសុភកម្មដ្ឋាន វគ្គទី១ / Download
អសុភកម្មដ្ឋាន វគ្គទី២ / Download
អសុភកម្មដ្ឋាន វគ្គទី៣ / Download
អសុភកម្មដ្ឋាន វគ្គទី៤ / Download
អសុភកម្មដ្ឋាន វគ្គទី៥ / Download
អសុភកម្មដ្ឋាន វគ្គទី៦ / Download
អសុភកម្មដ្ឋាន វគ្គទី៧ / Download
អសុភកម្មដ្ឋាន វគ្គទី៨ / Download
អសុភកម្មដ្ឋាន វគ្គទី៩ / Download
ពន្យល់ពាក្យ
អសុភ = សាកសព, អ្វីដែលមិនល្អ។
...
0 comments:
Post a Comment