មិនគួរឲ្យជឿ! ពងដាយណូស័រមានអាយុ១០០លានឆ្នាំ បានញាស់នៅក្នុងសារមន្ទីរនៃប្រទេសអាល្លឺម៉ង់ - Germany's Museum of Natural History scientists hatch first dinosaur egg in 100million years
ពងដាយណូស័រមួយគ្រាប់នេះត្រូវបានគេជឿថា គឺវាបានក្លាយជាដុំថ្ម ហើយត្រូវបានរក្សាទុកនៅក្នុងបន្ទប់មួយ ដែលមានទីតាំងនៅជាប់បន្ទប់កម្ដៅ ក្នុងសារមន្ទីរ Museum für Naturkunde របស់អាល្លឺម៉ង់ ទន្ទឹមគ្នានោះនៅខណៈពេលដែលប្រព័ន្ធកម្ដៅ ជួបបញ្ហាកើនកម្ដៅខ្ពស់ វាហាក់ដូចជាបង្កឲ្យមានដំណើរការនៃការញាស់ពង ដែលបណ្ដាលឲ្យពងមួយនេះញាស់តែម្ដង។
ស្របគ្នានោះលោក Gunther Warburg ដែលជាអ្នកស្រាវជ្រាវទាក់ទងនឹងផូស៊ីល នៅសារមន្ទីរ Museum für Naturkunde ក្នុងប្រទេសអាល្លឺម៉ង់ បាននិយាយថា "នេះគឺជាឱកាសដ៏កម្ររកបានមួយ សម្រាប់អ្នកវិទ្យាសាស្ត្រ។ សត្វដាយណូស័រប្រភេទ Gasosaurus នេះ ជាប្រភេទពពួកសត្វស៊ីសាច់ជាអាហារ ហើយវាមានដើមកំណើតនៅប្រទេសចិន”។លោកសាស្ត្រាចារ្យរូបនេះ បានបកស្រាយទៀតថា វានៅតែជាអាថ៌កំបាំង ព្រោះអ្វីដែលយើងធ្លាប់សិក្សាកន្លងមក គឺគ្រាន់តែជាបំណែកឆ្អឹងខ្លះៗតែប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះយើងរកបានសត្វប្រភេទនេះ ដែលនៅមានជីវិតដើម្បីយកមកសិក្សា ដែលនេះធ្វើឲ្យខ្ញុំមានអារម្មណ៍ដូចស្ថិតនៅក្នុងខ្សែភាពយន្ត Jurassic Park អញ្ចឹង"។
យ៉ាងណាមិញក៏គួរបញ្ជាក់ផងដែរថា ប្រភេទសត្វដ៏កម្រនេះត្រូវបានបញ្ជូនទៅ Berlin Zoo ដែលត្រូវបានចាត់ទុកជាកន្លែង ដែលមានសុវត្ថិភាពក្នុងការធ្វើការសិក្សាស្រាវជ្រាវ តែទោះបីជាយ៉ាងនេះក្ដី ការបែកធ្លាយការពិតមួយចំនួនទាក់ទងនឹងដាយណូស័រនេះ បានធ្វើឲ្យសាធារណជនមានការព្រួយបារម្ភ ក្នុងនោះមានដូចជាទម្ងន់ (ប្រហែល១១គីឡូក្រាម) និងទំហំរបស់វាជាដើម (កម្ពស់ជាង៤១សង់ទីម៉ែត្រ)៕
SCIENTISTS at Germany's Museum of Natural History in Berlin have hatched the world's first dinosaur egg giving birth to the world's first Jurassic animal in over 100m years. Brought about by a malfunction with the heating system of the Museum für, a Gasosaurus egg dating from the Jurassic period ended up hatching.
The egg which was believed to be petrified, was preserved in a small storage room situated right next to the boiler room. However, when the system started overheating a few weeks ago, it seems to have surprisingly initiated the incubation process, leading the egg to hatch.
Since hatching, the specimen has already been transferred to the Berlin Zoo, where it can be studied in a secure environment. Gunther Warburg, paleobiologist at the museum, said: "This is an incredible opportunity for science. The Gasosaurus is classified as a carnivorous tetanuran dinosaur of the therapod family originating from China.
"It remained a mystery because all we had to study upon were a few remains but now we have a live one. I feel like I'm in Jurassic Park the movie." A few facts have already been made public concerning the creature, including its size and weight. It is said to be 41 centimetres tall with a weight of 11 kg.
Established in 1810, Museum für, is the largest museum of natural history in Germany and its mineral collections date back to the Prussian Academy of 1700. Important historic zoological specimens include those recovered by the German deep-sea Valdiva expedition, the German Southpolar Expedition and the German Sunda Expedition.
0 comments:
Post a Comment